ព័ត៌មានជាតិ

បណ្តាប្រទេសប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ និងមន្ទីរពេទ្យជជែកគ្នាពីការចំគ្រប់គ្រងការថែទាំងអ្នកជំងឺ

ភ្នំពេញៈ លោកសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា មន្ទីរកាល់ម៉ែតនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរពេទ្យនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងតំបន់អាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «REHSAE» ស្តីអំពី «ការរៀបចំគ្រប់គ្រងការថែទាំអ្នកជំងឺ» ដែលមានថ្នាក់ដឹកនាំមន្ទីរពេទ្យរដ្ឋ មកពីប្រទេសចំនួន៣ចូលរួម ក្នុងនោះមានឡាវ វៀតណាម និងកម្ពុជា។

លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងជានាយកប្រតិបត្តិ REHSAE បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងស្របតាមតម្រូវការធនធានមនុស្ស នៃការគ្រប់គ្រងមន្ទីរពេទ្យ ហើយជាលទ្ធផលកិច្ចប្រជុំនេះ បានជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យចាត់ចែងការងារ ឲ្យកាន់តែប្រសើរ ស្របទៅតាមបច្ចេកវិទ្យាទំនើប នៃការអភិវឌ្ឍថ្មីរបស់ប្រទេសជឿនលឿន ជាក់ស្តែងគឺប្រទេសបារាំង។

លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា គោលដៅសំខាន់បំផុត នៃកិច្ចប្រជុំនេះ គឺបង្កើតធនធានមនុស្ស និងបច្ចេកវិទ្យា បូកផ្សំនឹងលទ្ធភាព ដើម្បីវិនិយោគ ធ្វើយ៉ាងណាប្រើប្រាស់ចំណេះវិជ្ជា នៃអ្នកឯកទេសនោះ ជាមួយនឹងបច្ចេកវិទ្យាដែលមានស្រាប់ ដើម្បីឲ្យការងារមានប្រសិទ្ធិភាព និងស៊ីជម្រៅលើវិស័យសុខាភិបាល។

ជាមួយគ្នានោះដែរ លោកនាយកប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ នៃមន្ទីរពេទ្យ Marles faine fierret បានមានប្រសាសន៍ថា គោលបំណងធំបំផុតនៅថ្ងៃនេះ គឺយើងជជែកគ្នា ដើម្បីស្វែងរកវិធីសាស្រ្តធ្វើទំនើបបកម្ម ក្នុងការព្យាបាលអ្នកជំងឺ ហើយនៅពេលថ្មីៗនេះ លោកសង្កេតឃើញថា នៅមន្ទីរពេទ្យកាលម៉ែត បានបំពេញតួនាទីក្នុងការព្យាបាល អ្នកជំងឺបានយ៉ាងល្អ។

លោកថា “យើងនឹងជំរុញឲ្យមន្ទីរពេទ្យដែលជាដៃគូបណ្តាប្រទេសប្រើភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ធ្វើឲ្យល្អបំផុតក្នុងការទទួលព្យាបាលអ្នកជំងឺ រាប់ទាំងការចូលមកព្យាបាល ការស្នាក់នៅ និងការទទួលបានសេវាព្យាបាលដែលទំនើប និងល្អបំផុតផងដែរ”

photo_2016-09-19_12-26-53photo_2016-09-19_12-26-34photo_2016-09-19_12-26-38photo_2016-09-19_12-26-50

មតិយោបល់