ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៨និង២៧នាទី​ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍០១ករណី (រវាងម៉ូតូនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា) ស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យខូចខាតម៉ូតូចំនួន០២ គ្រឿងកម្រិតធ្ងន់និងមនុស្សរងរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស) និងស្លាប់០១នាក់ (ប្រុស) ។

ភាគីបើកបរម៉ូតូទី១មានឈ្មោះ សា ម៉េតង៉ា ភេទ​ប្រុស​ អាយុ ១៨ឆ្នាំ មានទីលំនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ បើកបរម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ០២២ គ្មានស្លាកលេខ,គ្មានមួកសុវត្តិភាព (ស្លាប់នៅកន្លែងកើតហេតុ) បើកបរពីរង្វង់មូលគោទៅសាលាក្រៅ ដោយមានអ្នករួមដំណើរចំនួន១នាក់ មានឈ្មោះ ធី ភេទប្រុស (រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ) គ្មានមួកសុវត្តិភាព ។

ភាគីបើកបរម៉ូតូទី២ មានឈ្មោះ ឃ្លោក រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនធ្វើដំណើរពីសាលាក្រៅទៅរង្វង់មូលគោ (រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ និងសន្លប់) បើកបរម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ស្លាកលេខប៉ៃលិន 1D-4476 គ្មានមួកសុវត្តិភាព ។

បច្ចុប្បន្នជនរងគ្រោះទាំង០២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកសាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងម៉ូតូទាំង០២គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តប៉ៃលិន ដកហូតយកទៅរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់