ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់មន្រ្តីអង្គការអភិរក្សជលផលបរិស្ថាន និងជាអ្នកសារព័ត៌មាន ពាក់ព័ន្ធករណីជំរិតទារប្រាក់

ព្រះវិហារៈ មន្រ្តីអង្គការអភិរក្សជលផលបរិស្ថាន និងជាអ្នកសារព័ត៌មានត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារធ្វើការឃាត់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពាក់ព័ន្ធករណីឆបោក និងចាប់ជំរិតទារប្រាក់។

ជនសង្ស័យត្រូវបានសមត្ថកិច្ចប្រាប់ថា មានឈ្មោះ សេង ប៊ុនណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកអង្គការ អភិរក្សជលផល បរិស្ថាន សត្វព្រៃនៅកម្ពុជា និងជាអ្នកសារព័ត៌មានជ័យជំនៈ៧មករា។

ជនសង្ស័យខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តព្រះវិហារ កំពុងកសាងសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2016-05-31_16-58-46photo_2016-05-31_16-58-50

មតិយោបល់