កណ្តាលៈ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន នៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះម៉ូវ ស្រ៊ឹង ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះមានជំងឺប្រចាំកាយដូចជាជំងឺលើសឈាម និងជំងឺថ្លើមផង នៅថ្ងៃកើតហេតុ ដោយឃើញសភាពស្ងាត់ ព្រោះកូនក្មួយដែលនៅផ្ទះជាមួយ បានចេញទៅបឹងរកត្រីអស់ នៅតែក្មួយម្នាក់ ដែលមានកូនខ្ចី ជនរងគ្រោះក៏បានយកក្រម៉ាទៅចង.ក ភ្ជាប់ជាមួយនឹងធ្នឹមផ្ទះបាយ បណ្ដាលឲ្យស្លាប់តែម្ដង៕
មតិយោបល់