បើយោងតាមគេហទំព័របរទេស yourjewishnews ដែលចុះផ្សាយកាលពីពេលថ្មីនេះបានឲ្យដឹងថា បុរសម្នាក់ដែលរស់នៅក្នុងទីក្រុង Virginia Beach នៃសហរដ្ឋអាមេរិកចោទប្រកាន់ពីបទគ្មានមនុស្សធម៌ បន្ទាប់ពីគាត់បានធ្វើបាបឆ្កែរបស់អ្នកជិតខាង នេះបើតាមរបានការណ៍របស់ប៉ូលិសនៅក្នុងទីក្រុង Virginia Beach ។ ក្រុមប៉ូលិសបាននិយាយថា បុរសម្នាក់នេះប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនករណី បន្ទាប់ពីវាយធ្វើបានសត្វឆ្កែរបស់អ្នកជិតខាងរបស់ខ្លួន។ កូនឆ្កែមួយក្បាលនោះបានរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីពួកគេ បានហៅទៅលេខ ៧០០ នៅក្នុងតំបន់ Hampshire Lane នៅថ្ងៃពុធវេលាល្ងាចម៉ោង ៤ នេះបើយោងតាមលោក Tonya Borman ជាអ្នកគ្រប់គ្រងនៅនាយកដ្ឋានប្រចាំនៅទីនោះ។ ចំណែកឯកូនឆ្កែមួយក្បាលនោះត្រូវបានគេដឹងថា វាមានអាយុទើបតែ ១៥ សប្តាហ៍ត្រូវបានគេនាំទៅមន្ទីពេទ្យសត្វដើម្បីធ្វើការព្យាបាល ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកបានធ្វើឲ្យកូនឆ្កែនោះបាត់បងជីវិត។ តាមការស៊ីបអង្កេតរបស់ប៉ូលិសបានឲ្យដឹងថាជនល្មើសឈ្មោះ Dionisio Vicente Salazar អាយុ ២២ ឆ្នាំ បានមករស់នៅផ្ទះល្វែងក្បែរផ្ទះរបស់ម្ចាស់ឆ្កែនោះ ហើយគាត់ត្រូវបានគេមើលឃើញថាកំពុងតែរត់ជាមួយកូនឆ្កែ និងវាយវាផ្ទប់លើឥដ្ឋ។ Salazar ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើឃោរឃៅទៅលើសត្វ និងត្រូវដាក់ទោសទៅតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់