ភ្នំពេញៈ ក្មេងប្រុសម្នាក់ អាយុ១៥ឆ្នាំ ឈ្មោះ ឃឹម វីរះរាជ រៀននៅសាលាបញ្ញាសាស្ដ្រអន្ដរជាតិសាខាទួលគោក ថ្នាក់ទី៩ បានបាត់ចេញពីផ្ទះរយៈពេល ២ថ្ងៃហើយ ចាប់តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅពេលនេះមិនទាន់ឃើញត្រឡប់មកផ្ទះវិញទេ ក្រុមគ្រួសារកំពុងតែស្វែងរកគ្រប់ច្រកល្ហក។
កូនប្រុសឈ្មោះ ឃឹម វីរៈរាជ ដែលបានបាត់ពេលចេញពីរៀន សាលាបញ្ញាសាស្រ្តអន្តរជាតិសាខាទួលគោក វេលាម៉ោង ៤រសៀលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បើបងប្អូនណាបានឃើញ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 012 794 823/081 419 463/012 345 851។
អាណាព្យាបាលបានប្រាប់ Post News ថា សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយស្វែងរកកូនរបស់គាត់ផង៕
មតិយោបល់