ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប៤៧០ ស្លាកលេខ ភ្នំពេញ 2V-6376 ពន្លះជាមួយរថយន្តហ្វរជូន័រ ខ្ទេចទាំងសងខាង

ព្រៃវែង: យោងតាមផេក ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា មានករណីរថយន្តស៊េរីទំនើប ៤៧០ ពន្លះជាមួយរថយន្តស៊េរីទំនើបម៉ាកហ្វរជូន័រ បណ្តាលឲ្យរងការខូចខាតទាំងសងខាង ក្នុងទិសដៅបញ្ច្រាសគ្នា ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង២៥នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ករណីនេះកើតឡើងរវាងរថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ស ស្លាកលេខ ភ្នំពេញ 2V-6376 បើកបរដោយឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងសង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ បើកបរពីកើតទៅលិច បានបំពានគន្លងទៅបុករថយន្តម៉ាកហ្វរជូន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-8724 បើកបរដោយឈ្មោះ ម៉ាង លត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ តែមិនបណ្តាលឲ្យរងរបួសនោះឡើយ។

មូលហេតុដោយសាររថយន្តម៉ាកឡិចស៊ីស៤៧០ បើកបរខ្វះការប្រុងប្រយត្ន័។

ក្រោយមករថយន្តទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ៕

មតិយោបល់