ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងអាមេរិក ដែលចង់ដាក់ប្រទេសខ្លួន ចូលក្នុងសន្ធិសញ្ញាពហុភាគីអាវុធ INF

ចិនៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុងវ៉ាស៊ីនតោននឹងដកចេញខ្លួនពីសន្ធិសញ្ញា INF ដែលជាកិច្ចព្រមព្រៀងឆ្នាំ ១៩៨៧ ជាមួយសហភាពសូវៀត ដែលបានចែងពីការបំផ្លិចបំផ្លាញមីស៊ីលផ្លោង រយៈចម្ងាយពី ៣១០ ទៅ ៣,៤០០ ម៉ាយ បន្ទាប់ពីការរំលោភបំពានរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅថ្ងៃពុធនេះថា ក្រុងប៉េកាំង បានធ្វើការប្រឆាំងចំពោះអាមេរិក ខណៈដែលក្រុងវ៉ាស៊ីនតោន ចង់ឲ្យសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ក្លាយកិច្ចព្រមព្រៀងពហុភាគី ដោយលើកទ្បើងថា សន្ធិសញ្ញានេះ ត្រូវបានព្រមព្រៀងទ្បើង ដោយសហភាពសូវៀត និងអាមេរិកប៉ុណ្ណោះ។

ប្រតិកម្មនេះ បានកើតឡើងទៅនឹងសេចក្តីថ្លែងការណ៍របស់លោក ត្រាំ កាលពីខែតុលា ដែលបាននិយាយថា ប្រទេសចិនគួរតែ ជាផ្នែកមួយនៃសន្ធិសញ្ញា INF ៕

មតិយោបល់