បន្ទាយមានជ័យៈ មនុស្សម្នាក់រងរបួសធ្ងន់បាក់ភ្លៅ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបានបុកគោយន្តពីក្រោយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង១៥នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥៦A ចំណុចផ្លូវកោងស្ថិតក្នុងភូមិទ្រាស ឃុំទ្រាស ស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ សំ សារ៉ាក់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ម៉ូតូម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1 J 7219 និងអ្នករួមដំណើរឈ្មោះ ថន គឹមលី ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ មានគោយន្តកន្ត្រៃ១គ្រឿង ដឹកដំឡូងមីពេញ បើកក្នុងទិដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ឃុត ប៊ុនធិញ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពេលមកដល់ចំណុចកើតហេតុ បានផ្ទុះកង់ខាងឆ្វេង ហើយឈប់ចតនៅលើចិញ្ចើមផ្លូវ ដោយមិនបានដាក់ភ្លើងសញ្ញាបំភ្លឺ ស្របពេលនោះ ត្រូវបានម៉ូតូជនរងគ្រោះបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបរឈ្មោះ សំ សារាក់ របួសធ្ងន់បាក់ភ្លៅខាងស្តាំ និងអ្នករួមដំណើររបួសស្រាល ត្រូវដឹងទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ ចំណែកឯម៉ូតូ ត្រូវខូចខាតផ្នែកខាងមុខធ្ងន់ វត្ថុតាងម៉ូតូ និងគោយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់