ប៉ៃលិនៈ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីជនមិនស្គាល់មុខចូលលួចការបូបលុយអាជីវករ លក់ដូរនៅក្នុងផ្សាប៉ាហ៊ីមួយកើតឡើង ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យបាត់លុយដុល្លារចំនួន ១២០០ដុល្លារ និង លុយរៀលចំនួន ៤១,០០០,០០០៛ ( សែសិបមួយលានរៀល )។
ករណីនេះជនរងគ្រោះមានឈ្មោះ ភី ស៊ីនួន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់បន្លែក្នុងផ្សារ។
បើយោងតាមការរៀបរាប់ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យ ពាក់អាវពណ៌ផ្ការ ភេទស្រី អាយុប្រហែលជាង៤០ឆ្នាំ ហើយជនសង្ស័យបានបន្សល់ទុកភស្តុតាង មានឆត្រ័ចំនួន០១ ដែលឆ័ត្រនោះបានទិញពីផ្ទះយីហោ ចែ ហេង ។
ទោះបីជាយ៉ាងណា ក្នុងករណីខាងលើជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងនោះទេ៕
មតិយោបល់