បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០និង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលជនសង្ស័យ២នាក់ ១.ឈ្មោះ វង់ ឈើផាំង Wong chipang ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខK02896056 ២.ឈ្មោះ ហ៊ុយ ហុងស៊ុន hui hungshun ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ K01223069 ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយរថយន្ត១គ្រឿង ម៉ាកតូយូតាអាល់ហ្វា ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ដែលជនសង្ស័យទាំង២នាក់ខាងលើ ពាក់ព័ន្ធប្រព្រឹត្តបទេល្មើស ក្លែងបន្លំឯកសារ និងប្រើប្រាស់រថយន្តចង្កូតស្តាំគ្មានពន្ធនាំចូល ។
ករណីនេះ ជំនាញបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕
ព័ត៌មានជាតិ
មតិយោបល់