ព័ត៌មានជាតិ

សាហាវណាស់! ក្រុមក្មេងទំនើងដេញវាយគ្នាទៅបុកកៀបជាប់រថយន្ត ឆេះស្លាប់ម្នាក់របួសម្នាក់នៅខេត្តតាកែវ

តាកែវ: មានករណីក្មេងទំនើង១ក្រុម ជិះម៉ូតូដេញកាប់គ្នា បានជ្រុលទៅបុកជាប់ក្រោមរថយន្តកូរ៉េ១គ្រឿងកំពុងជិះច្រាស់ទិសគ្នា បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ និង៩នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ (ខាងត្បូងផ្សារត្រាំខ្នារ) ស្ថិតនៅក្នុងភូមិត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។

រថយន្តដែលឆេះនេះ ជាប្រភេទរថយន្តកូរ៉េ១.៥តោន ពណ៌ផ្ទៃមេឃ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ហើយភ្លាមនោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាទីចំនួន១គ្រឿង អន្តរាគមន៍ជួយសង្គ្រោះនិងពន្លត់អគ្គិភ័យផងដែរ៕

មតិយោបល់