បន្ទាយមានជ័យៈ មានករណីហិង្សារមួយបានកើតឡើង ដោយមានជនដៃដល់ម្នាក់ បានកាប់ទៅលើបុរសម្នាក់ទៀតចំទ្រូង បណ្តាលឲ្យរងរបួសធ្ងន់ដេរជាង២០ថ្នេរ។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ចំណុចអាគារថ្មី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចាត់ការតាមច្បាប់។ ចំណែកមូលហេតុ បណ្តាលមកពីជនរងគ្រោះផឹកស៊ីឡូឡារំខានគេ៕
មតិយោបល់