ភ្នំពេញៈ កម្លាំងនគរបាលចម្រុះខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកាធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដកហូតបានថ្នាំញៀន២កញ្ចក់តូច និងម៉ូតូ២គ្រឿង កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២៧១ មុខសណ្ឋាគារផ្កាឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ជនសង្ស័យទី១.មានឈ្មោះបូ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបធ្វើការសំណង់នៅម្តុំផ្សារច្បារអំពៅ ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើត ភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។ ទី២.មានឈ្មោះវាន់ រត័ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើការសំណង់នៅម្តុំពោធិ៍ចិនតុង ស្នាក់នៅស្ពានដែកចំការដូង មានស្រុកកំណើត នៅឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី៣មានឈ្មោះ ព្រុំ យ៉ាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបតសំណង់ ស្នាក់ស្ទឹងមានជ័យ ស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៤មានឈ្មោះ សុខ សារិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសំណង់ស្នាក់ចំការព្រីង មានស្រុកកំណើត ស្រុកស្ទោង ខេត្តកំពង់ធំ។
វត្ថុតាងដកហូតបានថ្នាំញៀន២កញ្ចក់តូច និងម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ស្លាទុំគ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាកសង់ស៊េរីចាស់សេ១១០ ពណ៌ខ្មៅបាញ់ថ្នាំស ពាក់ស្លាកលេខ កំពង់ធំ 1B-2030។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់