បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ស្ថានីយ/ដេប៉ូចំនួន ០៣ កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីសាខាកាំកុងត្រូល កសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីមន្ត្រីជំនាញបានរកឃើញភាពមិនអនុលោមជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងការចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ០៩ កន្លែង នៅក្នុងខេត្តបាត់ដំបង។
ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូ និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូទាំង ០៩ ផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ៖
+++ ស្ថានីយ/ដេប៉ូចំនួន ០៥ មិនមានអនុលោមភាពផ្នែកបរិមាណ រួមមាន៖
១.ដេប៉ូ SOKIMEX ឆៃ លី ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ
២.ដេប៉ូ តេលា ហេង ឆៃលី ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ
៣.ដេប៉ូ តេលា ទួល ចារ ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ
៤.ស្ថានីយ សូគីម៉ិច ស៊ុន ឃីម ស្ថិតនៅឃុំចំការឫស្សី ស្រុកព្រែកព្រះស្តេច
៥.ស្ថានីយ តេលា ផ្លូវបំបែកប៉ៃលិន ឃុំវត្តគរ ក្រុងបាត់ដំបង
+++ ស្ថានីយ/ដេប៉ូចំនួន ០២ មិនមានអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព៖
១.ដេប៉ូ LHR ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ
២.ស្ថានីយ សាវីម៉ិច រ៉ុង ប៉ុក ឃុំដំណាក់ហ្លួង ក្រុងបាត់ដំបង
មន្ត្រីជំនាញបានឲ្យម្ចាស់ស្ថានីយ/ដេប៉ូចំនួន ០៤ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមលើកទី១ ។ ដោយឡែកស្ថានីយ/ដេប៉ូចំនួន ០៣ កន្លែង មានដូចជា៖
១.ស្ថានីយ សូគីម៉ិច ស៊ុន ឃីម ស្ថិតនៅឃុំចំការឫស្សី ស្រុកព្រែកព្រះស្តេច
២.ស្ថានីយ សាវីម៉ិច រ៉ុង ប៉ុក ឃុំដំណាក់ហ្លួង ក្រុងបាត់ដំបង
៣.ស្ថានីយ តេលា ផ្លូវបំបែកប៉ៃលិន ឃុំវត្តគរ ក្រុងបាត់ដំបង
សាខាកាំកុងត្រូលខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ចែងតាមនីតិវិធី ក្រោយត្រូវបានរកឃើញភាពមិនអនុលោមជាលើកទី២ហើយ។ ចំពោះតម្លៃលក់រាយមានស្ថានីយ/ដេប៉ូ ០៤ បានលក់ប្រេងមានតម្លៃខ្ពស់ជាងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕
មតិយោបល់