ព័ត៌មានជាតិ

សូមជួយស៊ែរផងបងប្អូន! បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានរថយន្តបុកស្លាប់

ភ្នំពេញ: កាលពីវេលាម៉ោង ០៥ និង ៥០ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកបណ្ដាលឲ្យស្លាប់ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ក្បែរស្តុបបំបែកផ្លូវកប់ស្រូវ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ពាក់អាវដៃវែង និងស្លៀកខោជើងវែងពណ៌ស កម្ពស់ ១.៧០ ម៉ែត្រ អាយុប្រហែលជាង ៣០ឆ្នាំ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានតម្កល់នៅវត្តទឹកពោធិ៍ចិនតុង រង់ចាំបងប្អូនសាច់ញាត្តិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់