ព័ត៌មានអន្តរជាតិ

អាមេរិក ចោទប្រកាន់រុស្ស៊ី និងស៊ីរី ជុំវិញការវាយប្រហារអាវុធគីមី នៅទីក្រុងអាឡេបប៉ូ

អាមេរិកៈ ក្រុងវ៉ាស៊ីនតោន និងក្រុងទ្បុងដ៍ បានចោទប្រកាន់ប្រទេសរុស្ស៊ី អំពីការប្រឌិតរឿងរ៉ាវស្តីពីការប្រើប្រាស់អាវុធគី មីដោយពួកឧទ្ទាមស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ដែលបានចេញកាលពីថ្ងៃសុក្រ នៅទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោន បានព្រមានប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញការធ្វើឲ្យខូចខាតដល់បទឈប់បាញ់គ្នា នៅក្នុងប្រទេសស៊ីរី ដែលហែកហួរដោយសង្គ្រាមផងដែរ។

យ៉ាងណាមិញក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ពួកឧទ្ទាមបានបាញ់កាំភ្លើង ដែលមានសារធាតុក្លូរីន កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងអាឡេបប៉ូ ដែលកាន់កាប់ដោយរដ្ឋាភិបាលស៊ីរី ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់ស៊ីរី បានរាយការណ៍ថា ពលរដ្ឋស៊ីរីប្រហែល ១០០ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារមានផលវិបាក ក្នុងការដកដង្ហើម។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមឧទ្ទាម បានបដិសេធចំពោះការចោទប្រកាន់ទាំងនោះផងដែរ ហើយបាននិយាយថា រដ្ឋាភិបាលស៊ីរី កំពុងព្យាយាមដាក់កំហិតពួកគេ៕

មតិយោបល់