Post News Media ព័ត៌មានជាតិ សូមចូលរួមគោរព...

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តក្រុងក្រុមហ៊ុនវរ:ប៊ុនថាំ បុក​ម៉ូតូ បណ្ដាលឲ្យឪពុកកូនពីរនាក់រងរបួសធ្ងន់

កោះកុង: កាលពីវេលាម៉ោង ១ និង៤៥ រសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តក្រុងក្រុមហ៊ុនវរ:ប៊ុនថាំ បុក​ម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ ត្រង់ចំណុចផ្លូវជាតិ ៤៨ ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កោះកុង ក្នុងទិសដៅស្របគ្នា ពីខាងកើតទៅលិច។

ជនរងគ្រោះជាឪពុក ឈ្មោះ កប ពៅ អាយុ ៣២ ឆ្នាំ និងកូនប្រុសម្នាក់អាយុ ៤ ឆ្នាំ រួមដំណើរជាមួយគ្នា។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារសភាពរបួសធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅពេទ្យត្រាត ប្រទេសថៃ៕