ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយសាកកម្លាំងជាមួយនីសាន់ ផ្អើលនៅស្រុកព្រៃនប់

ព្រះសីហនុៈ យោងតាមរបាយការណ៏ពីសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើដងផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦០+១៦១ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 3E.2745 ជាប្រភេទរថយន្តសណ្តោងរម៉ក ដឹកខ្សាច់ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ។អ្នកបើកបរ( រត់បាត់) មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្តម៉ាក នីសាន់ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AT.2348 ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះវង្ស តូ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅ ភូមិត្រាចទោល ឃុំបែកចាន ស្រុកអង់ស្នួល ខេត្តកណ្តាល ។ក្នុងករណីពុំបណ្តាលអោយមានអ្នករងរបួសឡើយ៕

 

មតិយោបល់