ព័ត៌មានជាតិ

ថ្មីទៀតហើយ! សង្ឃក្លែងក្លាយជាច្រើនអង្គ សេពគ្រឿងញៀន ក្នុងផ្ទះសំណាក់ ហ្វីលីតា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ កម្លាំងអធិការនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធនឹងករណីសែបគ្រឿងញៀន ដែលបានក្លែងខ្លួនជាព្រះសង្ឃ រួមទាំងវត្ថុតាង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក កាលពីល្ងាចថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក់ ហ្វីលីតា ស្ថិតក្នុងភូមិអូតាប៉ាង អូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌ មានពីម្ចាស់ផ្ទះសំណាក់ខាងលើ សមត្ថកិច្ចបានចុះទៅដល់ទីតាំងផ្ទាល់ ក្នុងបន្ទប់ផ្ទះសំណាក់ ឃើញជនសង្ស័យ ដែលក្លែងខ្លួនជាព្រះសង្ឈងចំនួន ៥អង្គ រួមទាំងវត្ថុតាំង កំពុងសែបសារធាតុញៀន ក៏បាននាំមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសួរនាំ។

តាមរយៈការស៊ើបអង្កេត និងមានការនិមន្តចូលរួមពិនត្យ ពីព្រះតេជគុណ ឈឹម យុត ព្រះអនុគុណស្រុកព្រៃនប់ ជ​នសង្ស័យទាំង ៥នាក់ គឺជាជនក្លែងបន្លំជាសង្ឈ ដើរសុំលុយ ក្នុងគោលបំណង ទិញគ្រឿងញៀន ប្រើប្រាស់ផ្ទាល់ខ្លួន ។

សម្ភារៈដកហូតបានរួមមាន៖
១. ស្បង់ចិវ ចំនួន០៥ លាង(កំភ្លេរ)
២. បាទចំនួន០៣ ។

ព្រះសង្ឃខាងលើ ត្រូបានចាប់ផ្សឹក ដោះស្បង់ចេញពីសំណាក់ព្រះអនុគុណក្នុងស្រុក។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសតាមផ្ទះសំណាក់ ឲ្យជួយផ្តល់ពត៌មាន ដើម្បីសហការជាមួយសមត្ថកិច្ច៕

មតិយោបល់