នាឡិកា ស្វីស Hyetis បានប្រកាសពីម៉ូដែលថ្មីរបស់ខ្លួនឈ្មោះថា Hyetis Crossbow ។ សម្រាប់នាឡិការជំនាន់ថ្មីនេះដែរ វាត្រូវបានបំពាក់ដោយប្រពន្ធ iOS Androide និង Windows Phone និងលើសពីនេះមានកាមេរ៉ារហូតដល់ទៅ ៤១ មេហ្គាភិចសែល និង មានលក្ខណៈ Touchscreen ទៀតផង។
លក្ខណៈផ្សេងទៀត នៃនាឡិកាដៃនេះដែរ ភ្ជាប់មកជាមួយនឹង មីក្រូហ្វូន ទែម៉ូម៉ែត្រ និងឧបករណ៍ចាប់សញ្ញា ជិវមាត្រ ពោលគឺ សែនស័រ (Sensors) និងមាន វាយហ្វាយ ប្លូធូ និង NFC ។
នាឡិកាជំនាន់ថ្មី Hyetis Crossbow អាចធ្វើការបញ្ជាទិញមុន ក្នុងតម្លៃ ១២០០ ដុល្លារ ដែលស្មើនិង ៧៧២ ផោន។
បញ្ជាក់ផងដែរថា ជាមួយនឹងបច្ចេកវិទ្យាក្រុមហ៊ុន ដែលឈានមុខ រួមមាន Apple Samsung និង LG ក៏ត្រូវបានគេជឿជាក់ថាកំពុងធ្វើនាឡិការដ៏ឆ្លាតវៃរបស់ខ្លួន ផងដែរ។ថ្មីៗនេះដែរ ក្រុមហ៊ុន Sony ក៏បានប្រកាសពី នាឡិកាឆ្លាតវៃ ២ ( SmartWatch 2 ) នារដូវក្តៅនេះ ដែលមានដូចវីដេអូដូចខាងក្រោមនេះ ៖
មតិយោបល់