ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! បុរសម្នាក់ចុះងូតទឹកក្នុងប្រឡាយ បណ្តាលឲ្យលិចលង់ស្លាប់បាត់បង់ជីវិត

បន្ទាយមានជ័យ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់លង់ទឹកប្រឡាយស្លាប់ ខណ:ពេលចុះងូតទឹក ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថន ទឹត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុជនរងគ្រោះ ស្រវឹងស្រា ហើយបានចុះងូតទឹកប្រឡាយ​ខាងលិចសាលារៀនបឋមសិក្សាពង្រតាស្រីប្រហែល៥០ម៉ែត្រ ក៏លង់ស្លាប់ ។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានបង្កើតគណ:កម្មាការត្រួតពិនិត្យ​សព ដែលមានសមាសភាព គ្រូពេទ្យមណ្ឌលសុខភាព លោកជំទប់ទី១ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ឆ្លងតាមការធ្វើកោសល្យវិច្ច័យ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក មិនពាក់ព័ន្ធនឹងករណី មនុស្សឃាតឡើយ ។ ក្រោយពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពីណៃ ៕

មតិយោបល់