ព័ត៌មានជាតិ

រថយន្ត ២គ្រឿង បុកគ្នាពេញទំហឹង នៅផ្លូវបំបែកជា បួនរងការខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង បុកគ្នាពេញទំហឹង ស្ថិតតាមបណ្ដោយផ្លូវ ១៧៣កែង៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្តម៉ាក ហាយលែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5876 បើកបរដោយបុរសម្នាក់។
រថយន្តម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-8399 បើកបរដោយស្ត្រីពីរនាក់និងបុរសជាជនបរទេសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្ត ហាយលែនឌ័រ បើកបរតាមបណ្ដោយផ្លូវ៣១០ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណ:នោះក៏មានរថយន្ត កូរ៉ូឡា បើកបរមកពីទិសខាងត្បូងទៅជើង តាមបណ្ដោយផ្លូវ១៧៣ ក្នុងល្បឿនលឿនដូចគ្នា បណ្ដាលឲ្យមកដល់ចំណុចកើតហេតុ ជាផ្លូវបំបែកជាបួន រថយន្តទាំង ២គ្រឿង បានបុកគ្នាពេញទំហឹង រងការខូចខាត និងមានមនុស្សរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងឲ្យភាគីទាំងពីរចរចាគ្នា ប៉ុន្តែដោយមិនអាចធ្វើការចរចាដោះស្រាយគ្នាបាន ទើបវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការ ដោះស្រាយតាមនីតិវិធី៕

មតិយោបល់