ព័ត៌មានជាតិ

ម​នុ​ស្ស​ ​១​៣​៧​ ​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​ដោ​យ​សា​រ​គ្រោះ​ថ្នា​ក់​ទឹ​ក​ជំ​ន​ន់​នៅ​នី​ហ្សេ​រី​យ៉ា​

ទឹកជំនន់បានបន្តកើតឡើងតាមតំបន់ជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកក្នុងប្រទេសនីហ្សេរីយ៉ា។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងគ្រោះមហន្តរាយទឹកជំនន់នេះ បានបណ្តាលឲ្យមនុស្សចំនួន ១៣៧ នាក់បាត់បង់ជីវិត ចំណែកមនុស្សចំនួនជាង ៣ ម៉ឺននាក់ផ្សេងទៀតត្រូវបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ខណៈទឹកបានលិចលង់តំបន់រស់នៅ និងបានទៅជ្រកកោនតាមតំបន់គ្មានទឹកលិចដែលជាទីទួលខ្ពស់ៗ។

ប្រភព ព័ត៌មានបន្តថា លំនៅដ្ឋានចំនួនជាង ២,០០០ ខ្នងរងការបំផ្លា្ពីទឹកជំនន់ នៅតំបន់ម៉ាគូឌី ស្ថិតនៅភាគកណ្តាលប្រទេស ក្នុងមូលហេតុបែបនេះបានធ្វើឲ្យមនុស្សជាច្រើនគ្មានទីជម្រក។

អាជ្ញាធរបាន ចេញសេចក្តីប្រកាសនៅទូទាំងប្រទេសឲ្យមានការប្រុងប្រ័យត្នលើ បញ្ហាទឹកជំនន់ ដែលនឹងអាចកើតមានធ្ងន់ធ្ងរថែមទៀតនៅពេលខាងមុខ៕

Flood in Nigeria

មតិយោបល់