ព័ត៌មានជាតិ

រថយន្តកូរ៉េ បែកកង់រេចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុករថយន្ត១គ្រឿងចតស្រៀម ខូចខាតយ៉ាងដំណំ

ភ្នំពេញ: យុវជនបីនាក់បើករថយន្តកូរ៉េចំណុះ១តោនកន្លះមួយគ្រឿង បែកកង់រេចង្កូតូឡើងលើចិញ្ចើមផ្លូវជ្រុលបុករថយន្តហ្វរ៉េន័រមួយគ្រឿង ចតស្ងៀមមុខហាងលក់ទឹកដោះគោកូនក្មេង យីហោ ផប បេ ប៊ី ខូតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងលក់ទឹកដោះកូនក្មេង ផប បេ ប៊ី មុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី​ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន៣នាក់បើករថយន្តកូរ៉មួយគ្រឿងចំណុះ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-8544 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចហេតុខាងលើរថយន្តបានបែកកង់មុខខាងឆ្វេងជួននិងផ្លូវកោងផងបានរេចង្កូតមកខាងស្តាំដៃជ្រុលបុករថយន្តចតស្រៀមមួយគ្រឿងម៉ាកហ្វតរេនន័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1148 ចតទិសដៅក្បាលទៅលិចបណ្តាលឲ្យបែកស្តុបផ្នែកខាងក្រោយចំហៀងខាងស្តាំតយ៉ាងដំណំ។ ចំណែករថយន្តបង្កខូចខាតចំហៀងខាងមុខខាងស្តាំតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់