កំពង់ធំៈ ស្ត្រីមេម៉ាយវ័យ35ឆ្នាំម្នាក់បានស្លាប់អស់រយ:ពេល4យប់4ថ្ងៃមកហើយ ប៉ុន្តែបងប្អូនមិនអស់ចិត្តពេលហែរសពទៅដល់កន្លែងបញ្ចុះព្រះសង្សបង្សុកូលរួចរាល់បើកគម្របក្តាមមឈូសមើលសាកសពជាចុងក្រោយស្រាប់តែឃើញសពហៀរទឹកភ្នែក ដៃជើងទន់ បងប្អូន និងម្តាយមិនអស់ចិត្ត ក៏សម្រេចចិត្តសែងសាកសពវិលត្រឡប់មកផ្ទះវិញដើម្បីរកគ្រូបញ្ចូលមើលអំពីដំណើររឿងនេះ។
លោកអុំ ហង្ស លុន អាយុ65ឆ្នាំ ត្រូវជាម្តាយរស់នៅភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំបានរៀបរាប់ទាំងទឹកភ្នែកថា ជីវិតកូនស្រីរបស់គាត់កើតមកក្នុងសម័យសង្គៀមត្រកូលកសិករក្រីក្ររកព្រឹកខ្វះល្ងាច លោកអុំបន្តទៀតថា លុះកូនស្រីរបស់គាត់ឈ្មោះ កេង តិ មានវ័យក្រមុំបានប្តីទី1ប្តីនាងធ្វើបាបនាងទាំងផ្លូវចិត្តនិងផ្លូវកាយស្ទើរ ជារៀងរាល់ថ្ងៃរហូតនាងទ្រាំមិនបានសម្រេចចិត្តលែងលះគ្នាមិនយូប៉ុន្មាននាងបានប្តីជាលើកទី2បានប្តីទី2នេះ រស់នៅបានជាងមួយឆ្នាំ បង្កើតកូនស្រីមួយជាចំណងនិស្ស័យ ក្រោយមកបានលែងលះគ្នាទៀតក្លាយជាស្រ្តីមេម៉ាយ2ដង។
ក្រោយមកនាងបានទៅស៊ីឈ្នួលប្រមូលអេតចាយឲ្យថៅកែមួយនៅភូមិ តាំងក្រសាំង ឃុំតាំងក្រសាំងក្នុងមួយខែបានប្រាក់ឈ្នួល100ដូល្លា។ ស្រ្តីកំសត់រូបនេះបានធ្លាក់ខ្លួនឈឺ តែចេះតែទ្រាំធ្វើការរហូតមានជំងឺធ្ងន់ធ្ងរថៅកែបានយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែក ស្រុកបារាយណ៍សន្ទុក ហើយថៅកែបានទូរស័ព្ទមកម្តាយ និងបងប្អូនថា នាងកេង តិ មានឈឺធ្ងន់ហើយពេលនេះយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកបារាយណ៍ បងប្អូនបានមកមើលថែរនៅមន្ទីពេទ្យអស់រយ:ពេល4ទៅ5ថ្ងៃតែអ្នកជំងឺមានសភាពធ្ងន់ធ្ងរៗឡើងៗបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យក្រុងភ្នំពេញ តែអកុសលស្រ្តីកំសត់កេង តិ បានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវតាំងថ្ងៃទី17ខែកក្កដានេះ។
បងប្អូនបានដឹកសពយកមកធ្វើបុណ្យទៅតាមប្រពៃណី លុះហែរខ្មោចទៅដល់កន្លែងបញ្ចុះបងប្អូនបើកគំរប ក្តាមមឈូសមើលហូរទឹកភ្នែកទាំងសងខាង ហើយទន់ដៃទន់ជើង បានសម្រេចចិត្តសែងខ្មោចត្រឡប់មកផ្ទះវិញដើម្បីរកគ្រូទស្សន៍ទាយមើលក្រែងនៅមានជីវិតគ្រូទាយថា មនុស្សនេះនៅមានជីវិតទេ។តែមន្រ្តីពេទ្យបង្អែកបារាយណ៍ សន្ទុកបានពិនិត្យនិងធ្វើកោសល្យបច្ច័យឃើញថាស្រ្តីរូបនេះបានដាច់ខ្យល់ស្លាប់ជាយូរមកហើយព្រោះគ្មានជីបចរសោះ។ នៅថ្ងៃទី22ខែកក្កដានេះបងប្អូនសម្រេចចិត្តយកសាកសពទៅកប់ជាលើកទី2តែម្តងទៅ៕
https://youtu.be/0HAYbACpcQo
មតិយោបល់