ភ្នំពេញៈ យោងតាមការជូនដំណឹងព័ត៌មានបន្ថែម៖ ករណីអគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P1074 ដែលអេស្កាវ៉ាទ័រកាយប៉ះរបស់ក្រុមហ៊ុន បុរីពិភពថ្មី កាយដីធ្វើផ្លូវបណ្ដាលឲ្យបាក់បង្គោលចំនួន១ដើម ទ្រេតចំនួន១ដើម និងដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ស្ថិតនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងជួសជុលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៥:00នាទីរសៀល។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕
មតិយោបល់