រុស្ស៊ីៈ កងទ័ពជើងទឹករុស្ស៊ី បាននិយាយនៅថ្ងៃច័ន្ទនេះថា យោធាខ្លួន នឹងទទួលបានយន្ដហោះ Beriev Be-200 សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ នៅចុងឆ្នាំ ២០១៩ខាងមុខ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
កាសែតផ្លូវការយោធារុស្ស៊ី Krasnaya Zvezda បានឲ្យដឹងថា ក្នុងដំណាក់កាលទី ២ នៃការធ្វើទំនើបកម្មយន្ដហោះ របស់កងទ័ពជើងទឹករុស្ស៊ី (២០២១-២០៣០) កងកម្លាំងជើងទឹកពួកគេ នឹងទទួលបានយន្តហោះដឹកជញ្ជូនតាមអាកាស និងយន្តហោះគ្មានមនុស្សបើក។
ក្នុងនោះឧទ្ធម្ភាគចក្រប្រភេទ Amphibious សម្រាប់ប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះ នឹងត្រូវបានបង្កើតឡើង ចំពោះកងទ័ពជើងទឹករុស្ស៊ី នៅក្នុងឆ្នាំ ២០៣១-២៩៥០ សម្រាប់ដំណាក់កាលទី ៣ ខាងមុខផងដែរ។
សូមជំរាបថា រុស្ស៊ីបានធ្វើទំនើបកម្មឧបករណ៍យោធារបស់ពួកគេ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
មតិយោបល់