ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូវ៉ាជែងទៅបុករថយន្តម៉ាក ហ្វត ស្លាកលេខ ភ្នំពេញ 2AT-5521 ស្លាប់ភ្លាមៗមួយរំពេច

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៣៣-៣៤ ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ករណីនេះកើតឡើងរវាងម៉ូតូម៉ាក និច ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីជើងទៅត្បូង ដោយឈ្មោះ អន​ ផែន អាយុ២៥ឆ្នាំ បានវ៉ាជែងទៅបុករថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-5521 បើកបរពីត្បូងទៅជើង ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ចំណែកអ្នកបើកបរថយន្តចុះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់