តើអ្នកចង់ដឹងពីរបៀបធ្វើយ៉ាងណាឲ្យមិត្តប្រុសរបស់អ្នកកាន់តែផុងចិត្តស្រឡាញ់អ្នកកាន់តែខ្លាំងដែរ ឬទេ? ព្រោះមនុស្សប្រុសគឺជាភេទមួយដែលចូលចិត្តមនុស្សស្រីដែលចេះរៀបចំខ្លួនឲ្យសមរម្យ។ ប៉ុន្តែមិនត្រូវស៊ិចស៊ីពេក ហើយក៏មិនត្រូវសោះកក្រោះពេកដែរ សូមចង់ចាំថាប្រសិនបើមនុស្សមិនចេះតុបតែងខ្លួនឲ្យបានស្អាតមនុស្សក៏មិនងាយមើលឃើញអ្នកដែរ។ ដូច្នេះហើយអ្នកត្រូវតុបតែងឲ្យសាកសមជាមួយនឹងរូបរាងរបស់ខ្លួន ទើបអាចធ្វើឲ្យមិត្តប្រុសរបស់អ្នកមានការចាប់អារម្មណ៍មកលើអ្នកកាន់តែខ្លាំងឡើង តែប្រសិនបើអ្នកមិនទាន់ចេះពីរបៀបទាំងនោះទេសូមអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
១. រក្សាសក់របស់អ្នកឲ្យស្រស់ស្អាត
លាងសម្អាតសក់របស់អ្នកឲ្យបានទៀងទាត់ជាមួយនឹងសាប៊ូ រួចលាងវាចេញជាមួយនឹងទឹកក្តៅអ៊ុនៗ។ កត្តាដែលសំខាន់អ្នកត្រូវចេះជ្រើសរើសផលិតផលប្រើប្រាស់ដែលអាចជួយថែបំប៉នសសៃសក់ទើបមិនធ្វើឲ្យសក់បែកចុង ជាពិសេសសក់ដែលខូចដោយសារកំដៅថ្ងៃ។
២. បង្កើតស្ទាយរបស់អ្នកផ្ទាល់
អ្នកត្រូវចេះបន្ថែមគ្រឿងដែលភ្លឺៗនៅលើសម្លៀកបំពាក់របស់អ្នកដោយខ្លួនឯង ព្រោះជួនកាលសម្លៀកបំពាក់ដែលទិញមកមិនទាន់មានស្ទាយគ្រប់គ្រាន់ដូចដែលអ្នកចង់បាននោះទេ។ ម្យ៉ាងទៀតត្រូវព្យាយាមលាងសម្អាតក្រវឹល ផ្លាស់ប្តូរម៉ូតថ្មីក៏បាន ធ្វើបែបនេះទើបគ្រឿងលំអខ្លួនរបស់អ្នកនៅតែមានសភាពថ្មីជានិច្ចហើយសមជាមួយនឹងសម្លៀកបំពាក់ដែលទើបនឹងទិញ។
៣. រាំបែបស៊ិចស៊ី
រាំក្រញែងខ្លួនចុះឡើងមិចភ្នែកម្ខាង និងញញឹមកុំអៀន ហើយឲ្យដៃគូររបស់អ្នកអង្គុយនៅលើកៅអ៊ីរួចដើរជុំវិញគាត់ដូចជាស្ទាយតារាបង្ហាញម៉ូត។
៤. ធ្វើឲ្យគេគិតថាអ្នកមានកាយវិកាយអស្ចារ្យ
នៅពេលដែលគេកំពុងតែសម្លឹងមើលសកម្មភាពរបស់អ្នក ពេលនេះហើយជាឱកាសល្អដែលត្រូវធ្វើឲ្យគ្រប់កាយវិកាយរបស់អ្នកហាក់ដូចជាអស្ចារ្យ។ ក្រវៀសសក់របស់អ្នកមកក្រោយ សូមកុំព្យាយាមយកដៃមកចាប់សក់នៅពេលដែលវាចូលភ្នែក ឬបាំងមុខ។
៥. តុបតែងមុខ
សម្រាប់ក្មេងស្រីពេលដែលធ្វើដំណើរទៅណាមកណាបើមានម៉ាស្ការ៉ានៅជាប់ខ្លួគឺជាជម្រើសដ៏ល្អបំផុត។ ដូច្នេះហើយអ្នកអាចធ្វើការផាត់ម្សៅនៅលើផ្ទៃមុខដោយប្រើប្រាស់ជក់ ហើយថ្ពាល់ត្រូវផាត់ឲ្យពណ៌ក្រហមព្រឿងៗដូចជាផ្លែមប៉ោម។ ប្រើដង្កៀបសម្រាប់ពត់រោមភ្នែកមុនពេលដាក់ម៉ាស្ការ៉ា ហើយប្រើក្រេមលាបបបូមាត់ឲ្យភ្លឺរលោង។ ប្រសិនបើចង់បានផលទ្ធផលដែលល្អបំផុតគឺត្រូវទិញគ្រឿងសម្អាងដែលមានគុណភាពខ្ពស់ តែត្រូវចង់ចាំថាមនុស្សប្រុសមួយចំនួនមិនចូលចិត្តស្រីដែលតុបតែខ្លួនហួសហេតុនោះទេ។
៦. ប្រើប្រេងអូលីវដើម្បីឲ្យគ្រប់ផ្នែកនៃរាងកាយរបស់អ្នកមានភាពស្រស់ថ្លា
បន្ទាប់ពីប្រើប្រាស់ប្រេងអូលីវម៉ាស្សា គ្រប់ផ្នែកនៃរាងកាយរបស់អ្នកនឹងមានភាពស្រស់ថ្លា ដោយគ្រាន់តែចាក់ពីរបីតំនក់រួចលាបឲ្យសបផ្ទៃមុខព្រមទាំងចំណុចផ្សេងទៀតជាការស្រេច។
៧. ផ្ញើរសារទៅចែចង់មិត្តប្រុសរបស់នាក់
ធ្វើឲ្យមិត្តប្រុសរបស់អ្នកឆ្ងល់ថាសកម្មភាពប្លែកៗរបស់អ្នកតែងតែមានរហូត ពេលនោះគេកាន់តែចង់ដឹងចង់ឮ អំពីនាក់កាន់តែខ្លាំងទៀត៕
មតិយោបល់