សិង្ហបុរីៈ ក្រសួងការបរទេសសិង្ហបុរី បាននិយាយថា ប្រទេសខ្លួន មានការខកចិត្តយ៉ាងខ្លាំង ដែលម៉ាឡេស៊ី បានបដិសេធមិនវិលត្រឡប់នាវារបស់ពួកគេវិញ ប៉ុន្តែបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត របស់ប្រទេសជិតខាងខ្លួន ក្នុងការពន្លឿនការដោះស្រាយស្ថានការណ៍ នាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ខ្លួននឹងចាត់វិធានការដ៏មានប្រសិទ្ធភាព ដើម្បីលុបបំបាត់ស្ថានការណ៍ប្រឈម នៅនឹងកន្លែង ប៉ុន្តែពួកគេ នឹងមិនអាចយល់ព្រម តាមសំណើរបស់សិង្ហបុរីបានទ្បើយ ក្នុងការកែប្រែស្ថានភាពឲ្យដូចដើមវិញនោះ។
សូមជំរាបថា ជម្លោះដែនសមុទ្រ ដែលកំពុងកើតមានរវាងប្រទេសទាំងពីរ បានកើតឡើងដោយសារការពង្រីកដែនកំណត់កំពង់ផែរបស់ក្រុង Johor Bahru កាលពីខែតុលា រួមទាំងការចូលលុកលុយរបស់នាវាម៉ាឡេស៊ី នៅដែនទឹកសិង្ហបុរី ជាបន្តបន្ទាប់៕
មតិយោបល់