ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ​ និងក្រុមគ្រួសារនៃសព

កំពង់ចាមៈ កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី០៩​ ខែធ្នូ ឆ្នាំ២០១៨​ មានករណី
នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៦៦- ៦៧​ ស្ថិតក្នុងភូមិរវាង​ ឃុំខ្នុរដំបង​ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម​។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ​ បានជិះម៉ូតូមួយគ្រឿង ម៉ាកអ៊ិចស៊ិនធ័រ ពណ៌ខៀវ​ គ្មានស្លាកលេខ (អត់ពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីកើតទៅលិច បានបុកសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ខ្លួនឯងតែម្ដង។

ស្ដីអំពីភិនភាគជនរងគ្រោះ៖
– សម្បុរសណ្តែកបាយ
– សក់រួញ
– ភ្នែកធំ
– កម្ពស់ ១.៦៥ម៉ែត្រ
– ស្លៀកខោខូវប៉ោយខៀវ
– ពាក់អាវខ្មៅដៃវែង

រហូតមកដល់ថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០១៨​ សមត្ថកិច្ចនៅមិនទាន់រកឃើញក្រុមគ្រួសារ​ និងសាច់ញាតិទេ។

បច្ចុប្បន្នសព ត្រូវបានយកទៅបញ្ចុះនៅចំណុចព្រៃខ្មោចត្រពាំងខ្នារ ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម។

អាស្រ័យដូចបានជូនដំណឹងខាងលើសូម បងប្អូនប្រជាពលរដ្ឋណា ដែលស្គាល់​ និងបានបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើ សូមមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី។
អាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ​៖​ 012 939 086

មតិយោបល់