ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ ១០នាក់ ទៅតុលាការលើសំណុំរឿង០៦ករណីផ្សេងគ្នា

ភ្នំពេញៈ ជនសង្ស័យ១០នាក់ ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ ក្រោយពីបញ្ចប់ពីការសាកសួរ ពាក់ព័ន្ធសំណុំរឿង០៦
ករណីផ្សេងគ្នា កាលពីវេលាម៉ោង០៩ និង០០នាទីព្រឹកថ្ងៃទី១១ ធ្នូ ២០១៨នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ចំនួន០២ករណី ស្មើ០៤នាក់ រក្សាទុកគ្រឿងញៀនខុសច្បាប់មាន ១ករណីស្មើ៣នាក់ លួចមានស្ថានទម្ងន់ទោស០៣ករណី ស្មើ៣នាក់។

គួរបញ្ជាក់ថា ជនសង្ស័យទាំង១០នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបបានតាមបណ្តាប៉ុស្តិ៍ ក្នុងខណ្ឌសែនសុខ ក្រោយបញ្ចប់ពីការសាកសួរ ដើម្បីទទួលទោសតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងករណីនេះ អធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជួយសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផង ដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបឲ្យទាន់ពេលវេលា៕

មតិយោបល់