ព័ត៌មានជាតិ

ស្រវឹងជោគខ្លួន ជិះម៉ូតូបុកដើមទឹកដោះគោស្លាប់មួយរំពិច

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយខ្លួនឯង បុកដើមទឹកដោះគោបណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកអធិការរងស្រុកព្រៃនប់ បានប្រាប់ Post Newsថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យស្លាប់មានឈ្មោះ ស៊ីវ ដៀង ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ជិះម៉ូតូម៉ាកហុងដា១២៥ ស៊េរី០១៧ ពណ៌ខ្មៅ ដោយភាពស្រវឹងជិះបុកដើមទឹកដោះគោពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។

តាមសម្តីកូនរបស់ជនរងគ្រោះ ឈ្មោះ ស៊ីវ ធីត ភេទស្រី អាយុ២៥ឆ្នាំ បានបញ្ជាក់ថាឪពុករបស់ខ្លួនពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងពិតប្រាកដមែន។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើវាស់វែងនិងកំណត់ហេតុ ហើយក៏បានប្រគល់សាកសពនិងម៉ូតូឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់