រតនគិរីៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅផ្សារបរកែវ និងផ្សារអូរយ៉ាដាវ ក្នុងខេត្តរតនគិរី ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១០៣.២៦ គីឡូក្រាម ដែលមានដូចជា៖
– ទឹកក្រូចសារាំងហេ ចំនួន ៧៦.៨ គីឡូក្រាម
– ភេសជ្ជ Number 1 ចំនួន ៥.៩៤គីឡូក្រាម
– នំ Sandwich ចំនួន ៤.៦៨ គីឡូក្រាម
– ស្រាបៀរ Special ចំនួន ១៥.៨៤ គីឡូក្រាម
ហើយមន្ត្រីជំនាញយកទំនិញទាំងនោះដុតកម្ទេចចោលភ្លាមៗផងដែរ។
ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់