ភ្នំពេញៈ យោងតាមផេកហ្វេសប៊ុកអគ្កស្នងការនគរបាលជាតិ បានឲ្យដឹថា ជនសង្ស័យ ២នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ មួយលើកបានសម្រេច ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គួររំឭកថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៦និង១៥នាទីល្ងាច ជនរងគ្រោះឈ្មោះ ម៉ី ស៊ុនហៀង ភេទប្រុស អាយុ១៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-4021 ចេញពីផ្ទះស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅទិញអ៊ីវ៉ាន់នៅផ្ទះលក់ចាប់ហួយក្នុងភូមិពងទឹកដូចគ្នា ។ ពេលទិញអ៊ីវ៉ាន់រួច ក៏បានជិះម៉ូតូម៉ាកខាងលើត្រឡប់មកផ្ទះវិញ តាមផ្លូវបេតុង ស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែទូរស័ព្ទរោទិ៍ ជនរងគ្រោះក៏បានដកទូរស័ព្ទដៃម៉ាក HUAWEI ពណ៌ខ្មៅ ចេញពីហោប៉ៅមកមើល ពេលនោះក៏មានជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ សុន រតនៈ ហៅ ខ្នាក់ ភេទប្រុស អាយុ២៥ឆ្នាំ ទី០២ឈ្មោះ សុខ ប៊ុនយុទ្ធថន ហៅ ថន ភេទប្រុស អាយុ១៩ឆ្នាំ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FP-6411 មានលេខតួ និងលេខម៉ាស៊ីន 9496929 ចំនួន០១គ្រឿង មកអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ សុន រតនៈ ហៅ ខ្នាក់ ដែលអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកខាងលើ រួចជិះម៉ូតូគេចខ្លួនទៅតាមផ្លូវជាតិលេខ០៣ ។ ហើយជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីខាងក្រោយ តែតាមមិនទាន់ក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពង ទឹកអំពីភិនភាគជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការអន្តរាគមន៍ ។
ដោយនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ច បានជិះម៉ូតូល្បាតតាមផ្លូវក៏បានឃើញជនសង្ស័យឈ្មោះ សុខ ប៊ុនយុទ្ធថន ហៅ ថន កំពុងជិះម៉ូតូតាមផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបសមត្ថកិច្ចយ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ប៊ុនយុទ្ធថន ហៅ ថន រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ពងទឹកតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួររួច នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ សុន រតនៈ ហៅ ខ្នាក់ រួចនិងភស្តុតាង ទូរស័ព្ទដៃម៉ាកខាងលើរបស់ជនរងគ្រោះ ត្រង់ចំណុចមុខក្លឹបមីតណាយ ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់។
វត្ថុតាងចាប់យក៖ ១.ទូរស័ព្ទដៃ០១គ្រឿងម៉ាក HUAWEI ពណ៌ខ្មៅ (របស់ជនរងគ្រោះ) ចំនួន០១គ្រឿង ២.ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FP-6411មានលេខតួ និងលេខម៉ាស៊ីន 9496929 ចំនួន០១គ្រឿង ។
ជនសង្ស័យដែលឃាត់ខ្លួន ៖
១.ឈ្មោះ សុន រតនៈ ហៅ ខ្នាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២.ឈ្មោះ សុខ ប៊ុនយុទ្ធថន ហៅ ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃទទឹង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើតេស្តិ៍ស្វែងរកសារធាតុញៀន នៅក្នុងទឹកនោមជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន) បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តនិតិវិធីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់