នៅតាមមន្ទីរពេទ្យធំៗនៅក្នុងទីក្រុង និងតំបន់ផ្សេងៗ នៃសាធារណរដ្ឋឆេក កំពុងប្រឈរមុខនឹងករណីជំងឺគ្រុនចាញ់ ដោយថ្មីៗនេះមានសេចក្ដីរាយការណ៍ជាច្រើនបានបញ្ជាក់ថាជំងឺគ្រុនចាញ់កំពុងតែកើនមានឡើង ហើយរដ្ឋាភិបាលបានសម្រេចចិត្តចែកមុងជ្រលក់ថ្នាំទៅកាន់ប្រជាជនដើម្បីការពារជំងឺ។
នៅក្នុងរយៈពេលពីរខែចុងក្រោយនេះ នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជង ព្រមទាំងមណ្ឌលសុខភាព នៅក្នុងទីក្រុង N’Djamena នៅមិនទាន់ឈប់ទទួលអ្នកជំងឺគ្រុនចាញ់នោះទេ ហើយចំនួននៃអ្នកជំងឺបានកើនឡើង ដែលនេះជាករណីមួយមិនធ្លាប់ជួបពីមុន។
“យើងបានសង្កេតឃើញថាតួលេខនៃអ្នកជំងឺគ្រុនចាញ់ ក៏ដូចជាងអ្នកដែលទទួលរងផលប៉ះពាល់ គឺដោយសារតែកង្វះអនាម័យ”។ នេះជាសម្ដីរបស់លេខាធិការនៃក្រសួងសុខាភិបាលសាធារណៈ។
“ជំងឺគ្រុនចាញ់នៅតែជាបញ្ហាប្រឈមដ៏សំខាន់ផ្នែកសុខភាពសាធារណៈនៅក្នុងប្រទេសឆាដ និងជាមូលហេតុធំបំផុតនៃការស្លាប់របស់កុមារដែលមានអាយុក្រោម ៥ឆ្នាំ។ ជំងឺគ្រុនចាញ់បានរីករាលដាលនៅទូទៅប្រទេសឆាដ ប៉ុន្តែនៅភាគខាងត្បួង និងកណ្ដាលត្រូវបានទប់ស្កាត់”។ ជាសម្ដីរបស់ Bruno Maes តំណាងអង្គការ UNICEF ប្រចាំប្រទេសឆាដ។
នៅក្នុងអំឡុងពេលដូចគ្នានេះកាលពីឆ្នាំមុន ចំនួនមនុស្សដែលទទួលរងប៉ះពាល់ពីជំងឺគ្រុនចាញ់មិនតិចជាង ៣.០០០ករណីឡើយ ដោយមនុស្សស្លាប់មានចំនួន ៥០៣នាក់ ប៉ុន្តែនៅឆ្នាំ ២០១៣ រយៈពេលត្រឹម ៣១សប្ដាហ៍មានករណីជំងឺគ្រុនចាញ់រហូតដល់ទៅ ៤០០.០០០ ហើយជាង ៥០ភាគរយត្រូវបានស្លាប់។
រដ្ឋាភិបាលឆាដ និងអង្គការពាក់ព័ន្ធនានា នឹងដាក់យុទ្ធនាការបន្ថែមនៅឆ្នាំ ២០១៤ ដើម្បីទប់ស្កាត់ និងរារាំងជំងឺគ្រុនចាញ់នៅក្នុងប្រទេសនេះ៕
មតិយោបល់