កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុនៅថ្ងៃសុក្រកើត ខែពិសាខ ឆ្នាំជូតទោស័កពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ម៉ោង១៩និង១០ និង ០០នាទី ចំណុចកើតហេតុនៅចំណុចផ្ទះរងគ្រោះឈ្មោះសុន រុន ភូមិកំពុងថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ សុន រុន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិ-ឃុំកើតហេតុ ជនសង្ស័យម្នាក់ (គេចខ្លួន)ឈ្មោះស្រ៊ុន ស្រ៊ីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ។
សម្ភារៈខូចខាតរួមមាន៖ តុ ទូ កៅអី ចាន ឆ្នាំង របស់ប្រើប្រាស់នៅក្នុងផ្ទះ ជាច្រើនមាន ទូទស្សន៍១គ្រឿង, កែវកាហ្វេចំនួន ៤០, ប៉ាន់តែចំនួន ៥, កៅអីជ័រចំនួន ៧, ទូកញ្ចក់សំរាប់លក់ដូរចំនួន ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ជនសង្ស័យ មានទំនាស់ពាក្យសំដីនឹងគ្នា រឿងទំនាស់ព្រំដីនៅជាប់គ្នា ។ លុះក្រោយមកជនសង្ស័យឈ្មោះ ស៊ុន ស្រ៊ីម បានប្រើហិង្សាទៅវាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសម្ភារៈ របស់ជនរងគ្រោះ បណ្ដាលឲ្យខូចខាតជាច្រើនដូចបានរៀបរាប់ខាងលើ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន ៕
មតិយោបល់