ព័ត៌មានជាតិ

ដឹងហើយលឺហើយនៅតែមិនស្តាប់!.. សមត្ថកិច្ចឃាត់ខ្លួនស្រីស្អាតប្រុសស្អាត៤នាក់ ប្រើគ្រឿងញៀន..

ភ្នំពេញ: កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាច្រើននាក់បន្តបន្ទាប់គ្នា ពាក់ព័ន្ធទៅនឹង ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើង៣ករណីផ្សេងគ្នា នៅក្នុងមូលដ្ឋានខណ្ឌខណ:ដែលកម្លាំងល្បាតចុះទប់ស្កាត់បទល្មើស។

ករណីទី១ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះ១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដកហូត ឧបករណ៍ប្រើប្រាស់មួយចំនួន​ នៅចំណុចក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១១ធ្នូ២០១៨។ ជនសង្ស័យទី១ឈ្មោះ ស៊ុប ស្កាហ្វា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មាន លេខភូមិក សង្កាត់ច្រាំងចំរេះ២ (ប្រើប្រាស់)។ ទី២ឈ្មោះ ពេជ្យ ផាន់ណា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូ មានទីលំនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ប្រើប្រាស់)។

ករណីទី២ឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅសង្កាត់ស្វាយប៉ាក រកឃើញថ្នាំញៀន១កញ្ចប់តូច ដែលជនសង្ស័យ ឈ្មោះ គង់ លុយ ភេទប្រុស អាយុ២៣ឆ្នាំ រស់ភូមិអូរឆ្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ករណីទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅសង្កាត់ទួលសង្កែទី១ រកឃើញថ្នាំញៀន២កញ្ចប់តូច ដែលជនសង្ស័យ ឈ្មោះ សាំង សំណាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅបណ្តោះអាសន្ន ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕

មតិយោបល់