ព័ត៌មានជាតិ

មន្រ្តីជំនាញ​រកឃើញ ​​បបែលងៀត​ និងក្បាលត្រីប្រា មានសារធាតុគីមីបូរ៉ាក់ នៅផ្សារតាកែវ!

តាកែវៈ នៅថ្ងៃពុធ ៥កើត ខែ មិគសិរឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអធិការដ្ឋានក្រុងដូនកែវ ព្រមជាមួយអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់បង្គារ មឹក ជ្រក់ត្រពាំង សសៃគុយទាវ សណ្តែកបណ្តុះ ខ្ញីហាន់ ត្រីងៀត ត្រីប្រា បង្អែមលត ក្បាលត្រី បបែលងៀតដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ បានរកសាធាតុគីមីបូរ៉ាក់លើក្បាលត្រីប្រា និងបែបលងៀត នៅផ្សារតាកែវ ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យធ្វើតេស្តបឋម មន្រ្តីជំនាញបានរកឃើញ សារធាតុគីមីបូរ៉ាក់លើ បបែលងៀតចំនួន ៤៣,៥០គីឡូ និងក្បាលត្រីប្រាចំនួន១០គីឡូ ហើយបានធ្វើការដុតកម្ទេចចោល ។

មន្ត្រីជំនាញកាំកុងត្រូលខេត្ត ក៏បានបន្តចុះផ្សព្វផ្សាយនៅវិទ្យាល័យសុខអានព្រៃសណ្តែកបានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់លើម្ហូបអាហារ បានត្រួតពិនិត្យលើតូបលក់អាហារចំនួន១៧តូបបានរឹបអូស សាច់គោងៀតកញ្ចប់ហួសកាលបរិច្ឆេទបប្រើប្រាស់ចំនួន ២៤កញ្ចប់ ផងដែរ ៕

មតិយោបល់