ព័ត៌មានជាតិ

ហៅប៉ូលិស​មក​ស៊ើប​អង្កេត​​លើករណី​ជ្រូកស្រែក និង សិច​

​ប៉ូលិស​នៅ​ក្នុង​រដ្ឋ Maine បានឲ្យដឹងថា រឿង​ដែល​នឹកស្មាន​មិន​ដល់​បាន​កើតឡើង​ខណៈពេល​ដែល​ទៅ​ស៊ើបអង្កេត​ករណី​អំពើ​ហឹង្សា​នៅ​ក្នុង​គ្រួសារ​តែ​បែរជា​ទៅ​ស៊ើប​ករណី​ជ្រូក​មួយ​ក្បាល​ត្រូវ​គេ​រំលោភ​ទៅវិញ​។ ហេតុការណ៍​បាន​ចាប់ផ្តើម​នៅពេល​ដែល​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ បាន​ទូរស័ព្ទ​ទៅប្តឹង​ប៉ូលិស ហើយ​និយាយាថា​គាត់​ឈ្លោះទាស់ទាញ​គ្នា​ជាមួយ​អ្នកជិតខាង​។ បន្ទាប់ពី​បាន​ទទួលដំណឹង​ភ្លាម ប៉ូលិស​បាន​ប្រញាប់​ទៅដល់​ផ្ទះ​កើតហេតុ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។ ស្រាប់តែ​ទៅដល់​ភ្លាម​ម្ចាស់ផ្ទះ​និយាយប្រាប់​ប៉ូលិស​ថា ជ្រូក​ឈ្មោល​របស់​គាត់​បាន​ស្រែក​នៅពេល​ដែល​ជ្រូក​ញី​៥​ក្បាល​ផ្សេងទៀត​ខាំ និង​រួមភេទ​ជាមួយ​។ បន្ទាប់ពី​ការពិនិត្យ​ទៅ​លើ​សត្វ​ជ្រូក​នោះ​ប៉ូលិស​បាន​សន្និដ្ឋានថា ពុំ​មាន​ករណី​រំលោភ ហើយ​ក៏​គ្មាន​ការ​ស្រែ​នៅ​ទីនោះ​ដែរ​៕​
Pig sex

មតិយោបល់