Post News Media ព័ត៌មានជាតិ រថយន្តដឹកសំរា...

រថយន្តដឹកសំរាមក្រុមហ៊ុនកៃយ៉ា​បុកម៉ូតូឌ្រីមសង់ ប្រពន្ធស្លាប់​ ប្តីនិងកូនរងរបួសធ្ងន់ នៅខេត្តសៀមរាប!

សៀមរាប: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកសំរាមក្រុមហ៊ុនកៃយ៉ា និងម៉ូតូម៉ាកឌ្រីមសង់ បើកបរស្របទិសគ្នាពីកើតទៅលិច ដែលជិះ៣នាក់ប្តីប្រពន្ធនិងកូន បណ្តាលឲ្យប្តីនិងកូនរបួសធ្ងន់ ចំណែកប្រពន្ធស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិលលៃ ឃុំ​បាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​

ស្ត្រីជនរងគ្រោះដែលស្លាប់មាន​​ឈ្មោះ ឈឿន សុខសាន្ត ​អាយុ២៦ឆ្នាំ មុខរបរលក់មាន់អាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕​