ព័ត៌មានជាតិ

ករណីបាក់ច្រាំងទន្លេ បណ្ដាលឲ្យផ្ទះពលរដ្ឋត្រូវរុះរើសរកទួលសុវត្ថិភាព

កំពង់ចាមៈ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីព្រឹក លោកអភិបាលខេត្តដឹកនាំកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀមចំនួន ៣០នាក់ សហការជាមួយ ក្រុមយុវជនស្រុកកំពង់សៀម កងរាជអាវុធហត្ថស្រុក សឹករងស្រុកកំពង់សៀម និងព្រះសង្ឃ បានចុះជួយរុះរើរផ្ទះជូនប្រជាពលរដ្ឋចំនួន ១ខ្នង ស្ថិតក្នុងភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម។

ម្ចាស់ផ្ទះឈ្មោះ អុល ផុន អាយុ ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ប៊ុន សុខឃាង អាយុ ៥២ឆ្នាំ ធ្វើអំពីឈើប្រក់ដែក ដែលមានទំហំ ៤ម៉ែត្រx៨ម៉ែត្រ ដែលប្រឈមនិងការបាក់ច្រាំងទន្លេត្រូវរុះរើរទៅកន្លែងទីទួលដែលមានសុវត្ថិភាព ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលស្រុកកំពង់សៀម កម្លាំងប្រដាប់អាវុធទាំងបី បាននាំយកអំណោយមួយចំនួនជូនដល់ម្ចាស់ផ្ទះរួមមាន
-ថវិការចំនួន ២០០,០០០(ម្ភៃម៉ឺនរៀល)
-អង្ករ១បេ ទម្ងន់ ៥០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

មតិយោបល់