ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវ​គេ​វាយ​២​ដំបង​បែក​ក្បាល​ហូរឈាម​ស្រោច​ខ្លួន រឿង​ទំនាស់​ចាស់​

​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ដើរ​តាម​ក៏​ត្រូវបាន​បុរស​ពីរ​នាក់​ដែល​ធ្លាប់​ជា​គូទំនាស់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង មក​ពី​ក្រោយ នឹង​លួចឆ្ម​ក់បាយ​ពីរដំបង​ឈើជ្រុង​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន រងរបួស​ធ្ងន់ធ្ងរ​។​

ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី យប់​ថ្ងៃ​ទី ០១ សីហា ២០១៤ នៅ​ចំណុច​ក្បែរ​វត្ត​ញាណរ​ង្សី ស្ថិតនៅ​ក្នុង​ក្រុម​៦ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ឃណ្ឌ​ឬ​ស្សី​កែវ ។​
​ជនរងគ្រោះ​មានឈ្មោះ ប៉ាន់ បុល ភេទ​ប្រុស អាយ​យុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណែក​ជន​បង្ក​មាន​ឈ្មោះ​ណុ​ច ក្រិន អាយុ ៣២ ភេទ​ប្រុស​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ដើរ​តាម​ផ្លូវ​តែម្នាក់ឯង​ស្រាប់តែ​ដើរមក​ដល់​ក្បែរ​វត្ត​ញាណរ​ង្សី ក៏​មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ពីក្រោយ​បុរសរងគ្រោះ​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ជនបង្ក​ក៏បាន​ឈប់​ម៉ូតូ​ហក់​ទៅ​វាយ​សំពង​ក្បាល​បុរសរងគ្រោះ​ចំ​ពីក្រោយ​ចំនួន​២​ដំបង​ឈើ​ជ្រុង បណ្តាល​ឱ្យ​បុរស​រងគ្រោះ​បែកក្បាល​ហូរឈាម​ពេញ​ផ្ទៃមុខ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​គាត់​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​រងចាំ​ជនរងគ្រោះ​បាន​ធូរស្បើយ ហើយ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៏នរគបាល​ទួលស​ង្កែ​រ ដើម​ស្វែងរក​ជនដៃដល់​មក​ផ្ដន្ទា​ទោល​ទៅតាម​ផ្លូវច្បាប់​៕

2014-08-02_110247

មតិយោបល់