កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៤ និង៤៥នាទីរសៀលថ្ងៃទីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យភ្លើងឆេះ បំផ្លាញផ្ទះធ្វើពីថ្មរបស់ប្រជាពលរដ្ឋ ១ខ្នង ទំហំ ៨×២៥ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។
សម្ភារខូចខាតរួមមាន៖ នៅខាងក្នុងផ្ទះប្រមាណ (៤០%) មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស និងប៉ះពាល់ផ្ទះអ្នកជិតខាងឡើយ។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បណ្ដាលមកពីឆេះគ្រឿង អាសនៈ នៅក្នុងផ្ទះ ដោយម្ចាស់អ៊ុចភ្លើង (តៀន,ធូប) ទុកចោល ។
ហេតុការនេះ ត្រូវបានជួយសង្គ្រោះ និងអន្តរាគមន៍បានទាន់ពេលវេលា ដោយរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋានចំនួន ០៥គ្រឿង បាញ់ទឹកអស់១៥
រថយន្ត និងកម្លាំងជួយរៀបចំបិទបើកផ្លូវ សម្រួលចរាចរណ៍ពីកម្លាំងអធិការដ្ឋាន ស្នងការដ្ឋាន រួមទាំងកងរាជអាវុធហត្ថផងដែរ៕
មតិយោបល់