ព័ត៌មានជាតិ

អ្នកខណ្ឌសែនសុខនិងខណ្ឌព្រែកព្នៅ! ម៉ោង៧យប់ទើបមានភ្លើងប្រើវិញ ដោយសារតែ…

ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៤និង៣០នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៦ (GS6-F12) ដើម្បីធ្វើការស្ទូចរថយន្តដែលបានបុកជាប់ជាមួយនឹងបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) បណ្ដាលឲ្យទ្រេតចំនួន​១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅ៖ (១)ភូមិត្រពាំងរាំងថ្មី ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (២)ផ្លូវទំនប់កប់ស្រូវ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៧យប់​៕

មតិយោបល់