ព័ត៌មានជាតិ

ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក បន្តិចទៀតភ្លើងនឹងមកវិញហើយ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គិសនីកម្ពុជាសូម ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី៥(GS5-F13) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ចូលប៉ុស្តិ៍ថ្មី ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១)ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (២)ភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (៣)សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១០ព្រឹក៕

មតិយោបល់