ព័ត៌មានជាតិ

ហេ​តុអ្វី​ត្រូ​វ​ល​ង់​ស្នេ​ហ៍​?​

តើ​​អ្ន​ក​​ធ្លា​ប់​​មា​ន​​អា​រ​ម្ម​ណ៍​​ស្រ​ឡា​ញ់​​​ន​​ណា​​ម្នា​ក់​ ​ដោ​យ​​គ្រា​ន់​​​តែ​​​បា​ន​​ជួ​ប​ ​ឬ​​​និ​យា​យ​​ផ្តោះ​​ផ្ត​ង់​​ជា​​​មួ​យ​​​គេ​​មួ​យ​​លើក​​ ជា​ពី​លើក​ដែរ​ឬ​ទេ? ​អ្នក​ពិត​ជា​ឆ្ងល់​ថា ​ហេតុអ្វី​បាន​ជា​មាន​អារម្មណ៍​បែប​នេះ​ចំពោះ​តែ​បុគ្គល​ម្នាក់​នោះ​ខុស​ ប្លែក​ពី​អ្នក​ដ៏​ទៃ? ​អារម្មណ៍​ទាំង​នេះ​គឺជា​សញ្ញា​ដែល​បញ្ជាក់​ថា អ្នក​កំពុង​ចាប់​ផ្ដើម​ស្រឡាញ់​មនុស្ស​ម្នាក់​នោះ​ដោយ​មិនដឹង​ខ្លួន​ហើយ​ ឬក៏​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​លង់​ស្នេហ៍​នោះ​ឯង​។ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​ជំរុញ​ចិ​ត្ដ​អ្នក​ឲ្យ​លង់​ស្នេហ៍​ជា​មួយ​នឹង​ នណា​ម្នាក់​ដោយ​មិន​បាន​ដឹង​ខ្លួន​។

រូបសម្រស់ៈ នេះ​គឺជា​ចំណុច​ដំបូង​បំផុត​ដែល​អាច​ទាក់​ទាញ​អារម្មណ៍​របស់​អ្នក​បាន​។ មាន​អ្នក​ខ្លះ​បាន​លង់​ស្រឡាញ់​គេ ​ចាប់​តាំងតែ​ពី​បាន​ជួប​គ្នា​លើក​ដំបូង​មក​ម្លេះ ហើយ​អ្នក​ខ្លះទៀត​គឺ​លង់​ស្រឡាញ់​គេ ​ដោយ​សារ​តែ​គេ​មាន​រូបរាង​ស្រដៀង ​ទៅ​នឹង​មនុស្ស ​ឬ​និ​មិ​ត្ដ​រូប​ជាទី​ស្រលាញ់​ដែល​ធ្លាប់​ផ្ដល់​ភាព​កក់​ក្ដៅ​ និង​ភាព​សប្បាយ​រីករាយ​ដល់​ខ្លួន​នៅ​ក្នុង​គ្រា​អតីត​កាល​ជា​ដើម។

ក្លិនខ្លួនៈ ​ក្លិន​ក្រអូប​នៃ​ទឹក​អប់ និង​សំភារៈ​ផ្សេងៗ​ទៀត គឺ​សុទ្ធ​តែ​ជា​កត្ដា​ជំរុញ​បន្ថែម នូវ​ទំនាក់​ទំនង​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ តែ​ប្រសិន​បើ​ក្លិន​ខ្លួន​មិន​ល្អ​វិញ​នោះ​ អាច​ជា​កត្តា​ដែល​ប៉ះ​ពាល់​ដល់​ភាព​ទាក់​ទាញ​របស់​អ្នក​ទៅ​វិញ​។

ពាក្យសំដីៈ ការ​ចេះ​ប្រើ​ពាក្យ​សំដី​​ផ្អែម​ល្ហែម​ និង​ផ្តល់​តម្លៃ​ដល់​អ្នក​ទៀត​នោះ​ ជឿ​ជាក់​ថា​មិន​យូរ​មិន​ឆាប់​អ្នក​នឹង​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ករ​ពុំ​ខាន​ ឡើយ​ មិន​ចំពោះ​តែ​បុគ្គល​ប្រភេទ​ណា​នោះ​ទេ​គឺ​ចូល​ចិត្ត​អ្នក​ដែល​មាន​សំដី​ទន់​ ភ្លន់​បែប​នេះ​ណាស់​។

ការ​យក​ចិត្ត​ទុក​ដាក់ៈ ការ​យក​ចិ​ត្ដ​ទុក​ដាក់​របស់​គេ​ចំពោះ​អ្នកៈ ឬ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​គេ​បាន​ធ្វើ​ចំពោះ​អ្នក ​ឬ​ដើម្បី​អ្នក គឺ​សុទ្ធតែ​អាច​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​បន្ដិច​ម្ដងៗ ​រហូត​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជា​មួយ​គេ​៕

មតិយោបល់