ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូលឿនបុកកង់​​លោកតាម្នាក់ រងរបួសធ្ងន់!

​បន្ទាយមានជ័យ: ​កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកកង់ បណ្តាលឲ្យលោកតាម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ​​នៅ​​មុខ​មន្ទីរ​អប់រំ​យុវជន​ និងកីឡាខេត្ត ​ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកតាខាងលើមានឈ្មោះ​ ណក​ ហម​ អាយុ​​៨០ឆ្នាំ នៅ​ភូមិសូភី​សង្កាត់​កើតហេតុ។​ ចំណែកអ្នកបើក​​ម៉ូតូ​ ឈ្មោះ​ តូ​ ប៊ុន​ណារ៉ូ​ អាយុ​​១៧​ឆ្នាំ នៅ​ភូមិជំទាវ​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ៕

មតិយោបល់