ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងចិន ធ្វើអនុបវាទក្នុងការបោះឆ្នោត នៅ UN ស្តីពីជំនួយឆ្លងកាត់ព្រំដែនស៊ីរី

UN: កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ី និងចិន បានធ្វើអនុវាទពីការបោះឆ្នោតប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពង្រីកការអនុម័តការផ្តល់ជំនួយមនុស្សធម៌ឆ្លងកាត់ព្រំដែននៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

សមាជិកក្រុមប្រឹក្សាចំនួន ១៣ រូប ដែលនៅសេសសល់ បានគាំទ្រការបោះឆ្នោត សម្រាប់ការពេញចិត្ត ក្នុងដំណោះស្រាយ ដែលបានព្រាងដោយប្រទេសស៊ុយអែត និងគុយវ៉ែត។ ជំនួយនេះដែរ ត្រូវបានធ្វើទ្បើងវិញជាលើកដំបូង ដោយក្រុមប្រឹក្សានៅឆ្នាំ ២០១៤ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយ ទៅក្នុងតំបន់ដែលត្រូវបានកាន់កាប់ដោយពួកឧទ្ទាម តាមព្រំដែនឆ្លងកាត់ចំនួនបួនពីប្រទេសតួកគី អ៊ីរ៉ាក់ និងហ្ស៊កដានី ទោះបីជាប្រទេសស៊ីរី បានព្រមានប្រឆាំងនឹងវិធានការនេះក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia បានត្អូញត្អែរថា ការអនុញ្ញាតឲ្យមានជំនួយទាំងនោះ គឺហួសសម័យហើយ ព្រោះថា ព្រំដែនឆ្លងកាត់ទាំងនោះ បានត្រឡប់មកស្ថិតនៅក្រោមការគ្រប់របស់រដ្ឋាភិបាលស៊ីរីវិញហើយ ខណៈស្ថានការណ៍នៅកន្លែងផ្សេងទៀត នៅស៊ីរី ក៏បានផ្លាស់ប្តូរផងដែរ។

ដោយលោក Nebenzia បាននិយាយថា ជាការពិតណាស់ ដែលថានិន្នាការស្ថិរភាព កំពុងតែពង្រឹងនៅក្នុងប្រទេសស៊ីរី … តែទោះបីជាមានបញ្ហានៅសល់ក៏ដោយ ក៏វាមានជំហានវិជ្ជមាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌ផងដែរ។

ក្នុងនោះលោក បានបញ្ជាក់ទៀតថា នេះគឺជាពេលវេលា ដ៏សំខាន់មួយ ហើយសហគមន៍អន្តរជាតិ ចាំបាច់ត្រូវផ្តល់ជំនួយដល់ជនស៊ីរី ដើម្បីជម្នះការបំផ្លិចបំផ្លាញ និងធានាថា អ្នកដែលស្ម័គ្រចិត្ត ឬអ្នកដែលភៀសខ្លួនចេញពីសង្គ្រាម វិលត្រឡប់មកវិញ អាចរស់នៅបានជាធម្មតា»៕

មតិយោបល់